Why we are the best

ក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ ១៨ ឆ្នាំ លើដំណោះស្រាយបញ្ហាជ្រាបទឹក

បូទីកា គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រភេទផលិតផលសំណង់ដូចជា ផលិតផលការពារជំរាបទឹក កាវបិទខាងសំណង់ កាវភ្ជិតចន្លោះ ទឹកកាវ សំរាប់លាយកំបោរបាយអរ ផលិតផលជួសជុលបេតុង និង ម្សៅ Grout, ទឹកថ្នាំគីមីផលិតផលបេតុង និង លាបក្ដារពុម្ព ស៊ីម៉ង់ត៍កាវ បាយអរបូក Expory Flooring and Flooring Hardener ម្សៅបៀករ៉ង ថ្នាំលាប និង ស៊ីម៉ង់ត៍បៀក។ល។ ផ្ដល់សេវាកម្មបច្ចេកទេស និងរៀបចំប្រព័ន្ធការពារជំរាបទឹកទៅដល់គ្រប់ប្រភេទសំណង់នៅប្រទេសកម្ពុជាពីក្រុមអ្នកឯកទេសរបស់ក្រុមហ៊ុន និងដៃគូពីក្រុមហ៊ុន BOSTIK, POLY GLASS ជាក្រុមហ៊ុន ប្រេងឥន្ធៈ TOTAL ជាអ្នកឯកទេសខាងការផលិត និងផ្គត់ផ្គង់នាំមុខគេប្រកបដោយគុណភាព និងបច្ចេកវិជ្ជាខ្ពស់ (ASTM & DIN Standard, ISO 9001) ក្នុងផលិតផលការពារជំរាបទឹក ទឹកកាវ កាវបិទគ្រប់ប្រភេទ។ ដោយបច្ចុប្បន្ន មានការរីកចំរើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារខ្ពស់ៗ និង សំណង់ក្រោមដីដែលតំរូវអោយក្រុមហ៊ុន និងម្ចាស់សំណង់ ប្រើប្រាស់ស់ផលិតផលសំណង់មានលក្ខណៈបច្ចេកទេសខ្ពស់ និងប្រកបដោយគុណភាព ដើម្បីធានាបានសុវត្ថភាព គុណភាព និងការ ពារសោភ័ណភាពដល់សំណង់អាគារអោយបានយូរអង្វែង។ សព្វថ្ងៃនេះក្រុមហ៊ុន បូទីកា បានសហការណ៍ផ្គត់ផ្គង់ផលិតផល រៀបចំ ធ្វើ និងជួសជុលប្រព័ន្ធការពារជំរាបទឹក ហើយផ្ដល់បច្ចេកទេសអោយក្រុមហ៊ុន សំណង់បរទេស និងក្នុងស្រុកតូចធំ ដែលជាដៃគូរអភិវ ឌ្ឃន៍ ដែលបានសាងសង់សំណង់អាគារជាច្រើនដូចជា សាលារៀន បន្ទីរពេទ្យ ស្ថានទូត ធនាគារ សណ្ឋាគារ អាគារពាណិជ្ជកម្ម និងផ្សារទំនើប អាងទឹក ស្ពានថ្នល់ សំណង់បូរីផ្ទះល្វែង និងផ្ទះវិឡា ជាដើម ។ល។ ដូច្នេះនៅក្នុងឱកាស និងការចាប់អារម្មណ៍នេះ ក្រុមហ៊ុន បូទីកា សូមថ្លែងអំណគុណដល់គ្រប់ក្រុមហ៊ុនសំណង់ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលបានទទួលស្គាល់គុណភាព និង ប្រើប្រាស់ផលិតផល និងសេវាកម្មបច្ចេកទេសរបស់យើង។ ដូច្នេះដើម្បីទទួលខុសត្រូវ និងគិតគូរ យើងត្រៀមផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេស រាល់សេចក្ដីត្រូវការ ទៅដល់អតិថិជនដែលជាដៃគូរអភិវឌ្ឍន៍ក្រុមហ៊ុនសំណង់ វិស្វ័ករ និងស្ថាបត្យករ។ ពត៌មានបន្ថែមអំពីផលិតផល និងបច្ចេកទេសសូមទំនាក់ទំនងយើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០៩២ ៨៣ ៨៣ ១៧, ០៩៨ ៨៣ ៨៣ ១៧, Email: info@botica.in, www.botica.in

បេសកកម្មក្រុមហ៊ុន

MEET THE GUIDES

Our highly trained and efficient guides at your service
right to survival, protection, development and participation.

abc

Mr. A

abc

Mr.B

abc

Mr. C